អធិការរងស្រុកស្ទឹងត្រង់ដែលត្រូវក្មេងទំនើងចាក់និងដែកឆាបកាលចុះបង្ក្រាបករណីវាយតប់គ្នាបានទទួលមរណភាពហេីយកំពង់ចាម៖លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលបានដឹកនាំកម្លាំងអន្តរាគមន៍ចុះល្បាតចល័តកាលពីយប់ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅភូមិសាស្ត្រ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលត្រូវបានជនសង្ស័យម្នាក់បានចាក់លោកអោយរបួសធ្ងន់ធ្ងរពេលនេះគាត់បានទទួលមរណភាពហើយ បន្ទាប់ពីទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ។ បងប្អូនប្រិយមិត្តពិតជាបានជ្រាប់ហើយថា កាលពីប៉ុន្មានខែមុនកន្លងមកនេះមានក្រុមក្មេងទំនើងបានអុកឡុកនៅកន្លែងកម្មវិធីប្រដាល់គុនខ្មែររបស់ទូរទស្សន៍ Town នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បន្ទាប់ពីមានគេរាយការណ៍ថា មានករណីហិង្សាដោយចេតនា (ក្រុមក្មេងស្ទាវវាយប្រតាយប្រតប់គ្នា) វេលាម៉ោង២៣និង០៥នាទី យប់ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានដឹកនាំកម្លាំងអន្តរាគមន៍ចុះទៅដល់កន្លែងកើតហេតុ និងបានចាប់ឃាត់ខ្លួនក្រុមក្មេងស្ទាវភ្លាមៗ ពេលកំពុងប្រតិបត្តិការស្រាប់តែមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកឧបករណ៍មុតស្រួចចាក់លើ លោក វរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវចំខ្ទង់ច្រមុះ ក្បែរភ្នែកខាងស្តាំចំនួន០២កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បានដួលសន្លប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំឡែកជនសង្ស័យ ខាងលើ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបាននៅកន្លែងកើតហេតុភ្លាមៗផងដែរ និងនាំខ្លួនជនសង្ស័យ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បី កសាងសំណុំរឿងតាមនីតិវិធី។ពេលនោះលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវបានកម្លាំងនគរបាលក៏បានដឹកយកមកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងបញ្ចូនបន្តទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យខេត្ត សម្រេចចិត្តបញ្ចូនបន្តទៅព្យាបាលមន្ទីរពេទ្យកាល់ម៉ែត បើតាមការបញ្ជាក់ស្ថានភាពពីក្រុមគ្រូពេទ្យ របស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត (មានឈាមកកក្នុងខួរក្បាល) សន្លប់មិនទាន់ដឹងខ្លួននៅឡើយក៏សម្រេចបន្តបញ្ចូនទៅព្យាបាលនៅប្រទេសវៀត ណាម រហូតមកដល់ពេលនេះលោកបានទទួលមរណភាពហើយនៅប្រទេសវៀតណាម៕
ចំនួនអ្នកទស្សនា
វីដែអូ