ថ្ងៃអង្គារ៍ ទី២៥ ខែសីហា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
សមត្ថកិច្ចស្រុកអង្គរបូរីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ ករណីគ្រឿងញៀន
Sun,09 August 2026 (Time 11:25 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 26នាក់)

សមត្ថកិច្ចស្រុកអង្គរបូរីឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ ករណីគ្រឿងញៀន

ស្រុកអង្គរបូរី៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ ។ នៅថ្ងៃសៅរ៍ ១០រោចខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៨និង១០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចស្ថិតក្នុងភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានដូចខាងក្រោម៖
១.ឈ្មោះ ស្រ៊ន ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរ
បូរី ខេត្តតាកែវ(ជួញដូរនិងប្រើប្រាស់)។
២.ឈ្មោះ ចេង វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរីខេត្តតាកែវ(ប្រើប្រាស់)។ ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖ ១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០២កញ្ចប់ ២.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
468 នាក់
សប្តាហ៍នេះ :
1946 នាក់
ខែនេះ :
10870 នាក់
3 ខែនេះ :
33546 នាក់
សរុប :
2086661 នាក់

វីដែអូ