ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីសមគំនិតអំពើលួច(សម្ភារៈជាង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
Thu,10 September 2026 (Time 02:06 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 7នាក់)

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីសមគំនិតអំពើលួច(សម្ភារៈជាង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...

បន្ទាយមានជ័យ៖នៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ សេង សុន ភេទប្រុស អាយុ៥០ឆ្នាំ បច្ចុប្បន្នស្នាក់បណ្ដោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីបាត់ម៉ូតូ និងសម្ភារៈជាងឈើមួយចំនួន កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីបានបណ្ដឹងខាងលើកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១០និង០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ តាក់ វិចិត្រ ភេទប្រុស អាយុ៤៧ឆ្នាំ នៅចំណុចមុខវត្តមុងចិន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ឃេីញថាជនសង្ស័យពិតជាជាប់ពាក់ព័ន្ធសមគំនិតអំពើលួច(សម្ភារៈជាង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ហើយជនសង្ស័យក៏ធ្លាប់ជាប់ពន្ធធនាគារចំនួន០១ឆ្នាំកន្លះ ពីករណីរក្សាទុកគ្រឿងញៀនផងដែរ។

ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងកម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ។ ចំណែកបក្ខពួកជនសង្ស័យ កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវ ដេីម្បីយកមកអនុវត្តតាមនីតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
340 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2868 នាក់
ខែនេះ :
9573 នាក់
3 ខែនេះ :
33903 នាក់
សរុប :
2092353 នាក់

វីដែអូ