ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្រ្កាបករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ ការគំរាមកំហែង និងចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម
Tue,01 September 2026 (Time 01:43 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 16នាក់)

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្រ្កាបករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ ការគំរាមកំហែង និងចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប.ប.ណ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។

ជនសង្ស័យរូបនេះបានប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Bunna FC និងគណនីតេឡេក្រាមឈ្មោះ Bun Na ផ្តល់ប្រាក់កម្ចីដោយយកការប្រាក់ខ្ពស់ និងបានដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកខ្ចីប្រាក់ថតរូបភាព និងវីដេអូអាក្រាតកាយផ្ញើឱ្យខ្លួន។ នៅពេលជនរងគ្រោះមិនទាន់មានលទ្ធភាពសងប្រាក់ទាន់ពេលវេលា ជនសង្ស័យបានធ្វើសកម្មភាពឆាតគំរាមកំហែងទារប្រាក់ និងបានយករូបភាពអាក្រាតកាយរបស់ជនរងគ្រោះទៅបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។

បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យឈ្មោះ ប.ប.ណ ទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»

🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
🌐 Anti-Cyber Crime Department
#CyberSecurityAwareness
#CyberSafety
#ACCD

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
398 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2926 នាក់
ខែនេះ :
9631 នាក់
3 ខែនេះ :
33961 នាក់
សរុប :
2092411 នាក់

វីដែអូ