នគរបាលខេត្តសៀមរាបចាប់ខ្លួនបុរសម្នាក់ករណីអំពើកាប់គាស់ទម្លុះទម្លាយយកម៉ូតូ១គ្រឿងខេត្តសៀមរាប៖ករណីជនសង្ស័យជាចោរកម្មម្នាក់ត្រូវបានកម្លាំងផែនការងារនគរបាលយុត្តិធម៌ កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម នៃស្នងការនគរបាលខេត្តសៀមរាប បានចុះស្រាវជ្រាវចាប់ខ្លួន ករណីអំពើកាប់គាស់ទម្លុះទម្លាយយកម៉ូតូ១គ្រឿង។ជនសង្ស័យ ០១នាក់ ឈ្មោះ កូយ សុជាតិ ភេទប្រុស អាយុ ២៦ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិរទាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីសាលាដំបូងខេត្តសៀមរាបផងដែរ។បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាក JINCHENG ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ រដ្ឋ14 1-0388 ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ។សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តដើម្បីបន្តនីតិវិធី៕
ចំនួនអ្នកទស្សនា
វីដែអូ