ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់យុវជនទាំងអស់ បញ្ឈប់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាច និងភាពអនាធិបតេយ្យក្នុងសង្គម
Sat,26 September 2026 (Time 06:34 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 30នាក់)

អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់យុវជនទាំងអស់ បញ្ឈប់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាច និងភាពអនាធិបតេយ្យក្នុងសង្គម

កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ០៤នាក់ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូសំលៀងដាវនៅលើបណ្តាញសង្គម ដែលអាចបង្កការភ័យខ្លាច និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

នៅវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ គណនី Facebook ឈ្មោះ «ប្រូ ដា» និងផេកឈ្មោះ «បង ដា» បានបង្ហោះវីដេអូសំលៀងដាវ ព្រមទាំងសរសេរខ្លឹមសារថា «ភូមិរុនអ្នកតានី នឹងភូមិជ័យប៉ះគ្នាហើយ» ដែលត្រូវបានចែករំលែកបន្តនៅលើបណ្តាញសង្គម។

ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងរុនតាឯកតេជោសែន ចំនួន ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ យិន កុម្ភៈ មេបញ្ជាការអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន ០៤នាក់ នៅចំណុចខាងត្បូងវត្តរុន ស្ថិតក្នុងភូមិរុន សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីសួរនាំ និងស្រាវជ្រាវបន្ត។ វត្ថុតាងដែលដកហូតបាន៖ ដាវចំនួន ០១ដើម។

បច្ចុប្បន្នភាព៖ ក្រោយពីធ្វើការសួរនាំ និងអប់រំណែនាំ កម្លាំងអាវុធហត្ថបានធ្វើកិច្ចសន្យា និងប្រគល់យុវជនទាំង ០៤នាក់ ជូនអាណាព្យាបាលយកទៅលំនៅដ្ឋាន ដើម្បីបន្តអប់រំកែប្រែ និងណែនាំបន្ថែម។

អាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង និងសកម្មភាពដែលអាចបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ឬបង្កភាពអនាធិបតេយ្យក្នុងសង្គម។ ក្នុងករណីនៅតែបន្តប្រព្រឹត្ត សមត្ថកិច្ចនឹងចាត់វិធានការស្របតាមច្បាប់ជាធរមាន ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
188 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1611 នាក់
ខែនេះ :
7112 នាក់
3 ខែនេះ :
26804 នាក់
សរុប :
2103116 នាក់

វីដែអូ