សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ០២នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្គឺខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងទទួលបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង៥០នាទី នៅចំណុចភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក យឿន ប៉ាក់ទី ស្នងការរង ជំនួយការដឹកនាំការងារការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ០២នាក់៖ ១-ឈ្មោះ សុង គៀន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិដាច់ភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ២-ឈ្មោះ រ៉េន វ៉ារីត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។វត្ថុតាងដកហូតរួមមាន៖ ១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៦កញ្ចប់(២ធំ,៤តូច)។ ២-ទូរស័ព្ទដៃចំនួន ២គ្រឿង។ ៣-ម៉ូតូចំនួន ១គ្រឿង។ករណីនេះជំនាញការិយាល័យ កំពុង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចំនួនអ្នកទស្សនា
វីដែអូ