ថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
កម្លាំងប្រជាការពារក្នុងភូមិវត្តបូព៌ ទទួលបានអំណោយពីសម្ដេច ពិន សែម អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន ដើម្បីលើកទឹកចិត្ត និងជួយសម្រាលជីវភាពប្រចាំថ្ងៃ
Sun,27 September 2026 (Time 04:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 28នាក់)

‎កម្លាំងប្រជាការពារក្នុងភូមិវត្តបូព៌ ទទួលបានអំណោយពីសម្ដេច ពិន សែម អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន ដើម្បីលើកទឹកចិត្ត និងជួយសម្រាលជីវភាពប្រចាំថ្ងៃ
‎
‎នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងប្រជាការពារចំនួន ៤០នាក់ នៅទីស្នាក់ការភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាអំណោយរបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម អាជ្ញាធរមូលដ្ឋាន រួមទាំងសប្បុរសជន ដើម្បីជួយសម្រាលជីវភាព លើកទឹកចិត្ត ជូនដល់ប្រជាការពារភូមិដែលបានបំពេញការងារយ៉ាងសកម្មក្នុងមូលដ្ឋាន និងការត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នាពិធីកាន់បិណ្ឌ។
‎
‎លោក សាម ឡន ចៅសង្កាត់សាលាកំរើក មានប្រសាសន៍ថា ការរៀបចំកម្មវិធីចែកអំណោយនេះគឺជាការលើកទឹកចិត្ត និងការចូលរួមចែករំលែកពីសំណាក់សប្បុរសជន និងអ្នកពាក់ព័ន្ធ ដើម្បីជួយដល់ប្រជាការពារភូមិវត្តបូព៌ ដែលតែងតែមានសកម្មភាពយ៉ាងសកម្មក្នុងការជួយសម្រួលដល់សន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាពក្នុងមូលដ្ឋានឱ្យមានសុវត្ថិភាព។
‎
‎លោកចៅសង្កាត់ បានបន្ថែមទៀតថា សកម្មភាពការចែកអំណោយនេះជាការលើកទឹកចិត្ត និងជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចសង្ឃព្រះព្រហ្មរតនមុនី ពិន សែម និងរដ្ឋបាលសង្កាត់ ក៏ដូចជាសប្បុរសជននានា ដែលបានឧបត្ថម្ភ ។
‎
‎ជាមួយគ្នានេះ ប្រជាការពារមកដែលទទួលបានអំណោយ បានសម្តែងការអរគុណ និងក្តីរីករាយ ចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភ ដែលបានចូលរួមសម្រាលបន្ទុកជីវភាពរបស់ពួកគាត់ ។
‎
‎គួរឱ្យដឹងថា កងកម្លាំងប្រជាការពារភូមិវត្តបូព៌ បានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសណ្ដាប់ធ្នាប់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានលះបង់ពេលវេលា និងការចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការជួយសម្រួលដល់សណ្តាប់ធ្នាប់សុខសុវត្ថិភាពប្រជាពលរដ្ឋ។ ចំពោះអំណោយដែលផ្ដល់ជូននាពេលនេះ មាន អង្គរ ទឹកត្រី ទឹកស៊ីអីវ គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់មួយចំនួនទៀត៕

អត្ថបទ៖ លោក ឡាច ទីនផា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
182 នាក់
ម្សិលមិញ :
222 នាក់
សប្តាហ៍នេះ :
1605 នាក់
ខែនេះ :
7106 នាក់
3 ខែនេះ :
26798 នាក់
សរុប :
2103110 នាក់

វីដែអូ