ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
ព្រះគ្រូចៅអធិការវត្ត ភ្នំជី ដឹកនាំដាំដើមឈើប្រណិត ចំនួន ៥.០០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ
Thu,03 September 2026 (Time 10:40 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 23នាក់)

ព្រះគ្រូចៅអធិការវត្ត ភ្នំជី ដឹកនាំដាំដើមឈើប្រណិត ចំនួន ៥.០០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ

សៀមរាប៖កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ ព្រះគ្រូចៅអធិការវិត្ត ភ្នំជី បានដឹកនាំព្រះសង្ឃ  អាចារ្យ មន្ត្រីមន្ទីរបរិស្ថាន អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន  និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចុះដាំកូនឈើប្រណិត ចំនួន ៥.០០០ដើម រួមមានៈ ដើមបេង ដើមក្រញូង នាងនួន ធ្នង់ និងដើមព្រីង នៅក្នុងតំបន់អាស្រមភ្នំជី ស្ថិតក្នុងភូមិថ្មភួយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះដែលកន្លងមក ធ្លាប់រងការកាប់ទន្រ្ទាន និងភ្លើងឆេះព្រៃ វាលអស់ជាអន្លើៗ។

ការដាំដើមឈើនេះ មានការចូលរួម ពីសំណាក់ ព្រះសង្ឃ  អាចារ្យ មន្ត្រីមន្ទីរបរិស្ថាន អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន  ព្រមទាំងប្រជាពុទ្ធបរិស័ទជិត ឆ្ងាយ ក្នុងខេត្តក្រចេះយ៉ាងច្រើនកុះករ។

ព្រះគ្រូចៅអធិការវត្ត ភ្នំជី(ហៅព្រះគ្រូ សុង) បានមានថេរដីកាបញ្ជាក់ថា សកម្មភាពដាំដើមឈើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្តារ និងរក្សាគម្របព្រៃឈើឡើងវិញ បង្កើតជាជម្រកដ៏សុវត្ថិភាពសម្រាប់សត្វព្រៃ និងផ្តល់ផលប្រយោជន៍ជាច្រើនដល់បរិស្ថានធម្មជាតិ។

ព្រះអង្គបានបន្តថា ការងារនេះក៏ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្របតាមអនុសាសន៍ដឹកនាំរបស់ លោក អភិបាលខេត្តក្រចេះ ដែលតែងតែយកចិត្តទុកដាក់ និងជំរុញឱ្យមានការស្រឡាញ់ ការថែរក្សា និងការដាំដុះដើមឈើឡើងវិញ។

ការដាំដើមឈើ ចំនួន ៥.០០០ដើមបន្ថែមទៀត នាពេលនេះ នឹងរឹតតែបង្កើនភាពបៃតង និងនិរន្តរភាពបរិស្ថាន នៅក្នុងខេត្តក្រចេះ អោយកាន់តែប្រសើរឡើង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
343 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2871 នាក់
ខែនេះ :
9576 នាក់
3 ខែនេះ :
33906 នាក់
សរុប :
2092356 នាក់

វីដែអូ