នគរបាលក្រុងសៀមរាបឃាត់ខ្លួមនុស្ស២នាក់រកណីលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនសៀមរាប៖កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវេលាម៉ោង០២ និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ (កាត់សោរទ្វារ លួច យកកុំព្យូទ័រ និងទូរសព្ទ័) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង មានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ។ករណីនេះកើតឡើងនៅចំណុចហាងជួសជុលទូរសព្ទ័យីហោជាងស្កូវ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ក្រោយទទួលបានថាមានករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោរទ្វារ លួចយកកុំព្យូទ័រ ចំនួន២គ្រឿង៖ទី១ម៉ាកMACBOOK AIR (13INCH EARLY 2015) ពណ៌ប្រាក់ កុំព្យូទ័រ ម៉ាកASUS ROG STRIK ពណ៌ខ្មៅ ទូរស័ព្ទដៃមិនដំណើរការ ០១ គ្រឿង ម៉ាកIPHONE5 ពណ៌ស សំបកទូរស័ព្ទ ចំនួន០៤ និងគ្រឿងបន្លាស់ទូរស័ព្ទដៃមួយចំនួនធំ របស់ជនរងគ្រោះឈ្មោះ ញ.ច.ស.រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រួចគេចខ្លួនបាត់។ ក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង និងរាយការណ៍ ជូនសមត្ថកិច្ច បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹង រួចបានធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃដដែល នៅចំណុចបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ខាងលើបានជាបន្តបន្ទាប់ រួមទាំងវត្ថុតាង យកមកធ្វើការសួរនាំ ក្រោយពីសួរនាំជនសង្ស័យឈ្មោះខៀវ រតនា ហៅកែប បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពយកតួណឺវីស ឆ្គិះសោរទ្វារ រួចធ្វើសកម្មភាពលួចសម្ភារៈខាងលើ ពិតប្រាកដមែន ។បន្ទាប់មកជនសង្ស័យឈ្មោះ ខៀវ រតនា ហៅកែប បានឆ្លើយសារភាពបន្ថែមទៀតថា ខ្លួន និងបក្ខពួកឈ្មោះ អ៊ឹង គឹមសិទ្ធ បានធ្វើសកម្មភាពគាស់ហាងលក់ទូរស័ព្ទដៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៣ និង០០នាទី នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លួចយកទូរស័ព្ទបានចំនួន ០៨គ្រឿង ចំណែកជនសង្ស័យឈ្មោះ អ៊ឹង គឹមសិទ្ធ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួន ពិតជាបានធ្វើសកម្មភាពគាស់ទ្វារលួចយកទូរសព្ទខាងលើជាមួយបក្ខពួកខាងលើពិតប្រាកដមែន។វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AJ-៥៩៩០ ដែលមានលេខតួ លេខម៉ាស៊ីន ៥៩០៧៣២៩ , កំព្យូទ័រលេបថប់ ០១ គ្រឿង ម៉ាក MACBOOK AIR ពណ៌ទឹកប្រាក់ (13INCH, EARLY 2015) កំព្យូទ័រលេបថប់ ០១ គ្រឿង ម៉ាក ASUS ROG STRIK ពណ៌ខ្មៅ ទូរស័ព្ទដៃមិនដំណើរការ ០១ គ្រឿង ម៉ាក IPHONE5 ពណ៌ស សំបកទូរស័ព្ទ ចំនួន ០៤ និងគ្រឿងបន្លាស់ទូរស័ព្ទដៃមួយចំនួន ។សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន តាមរយៈទឹកនោម លើជនសង្ស័យទាំងពីរខាងលើ ជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន)។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ៕
ចំនួនអ្នកទស្សនា
វីដែអូ