ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ឱ្យបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប
Sun,06 September 2026 (Time 09:34 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 14នាក់)

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ឱ្យបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប

សៀមរាប ៖ នៅថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ ឱ្យបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ដោយត្រូវណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត និងធ្វើដំណើរលើដងផ្លូវ ឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព,ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការណែនាំមិនឱ្យឈប់ ឬចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ និងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវសាធារណៈប្រកបដោយសុវត្ថិភាព ដោយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
345 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2873 នាក់
ខែនេះ :
9578 នាក់
3 ខែនេះ :
33908 នាក់
សរុប :
2092358 នាក់

វីដែអូ