ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦
គេហទំព័រ កុសល ប៊ីអិន ហតញ៉ូ ព័ត៌មានពិតក្នុងដៃអ្នក @2026
មន្រ្តីជំនាញ៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ជាកត្តាជួយផ្ដល់នូវសុវត្ថិភាពក្នុងការបើកបរ និងកាត់ បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍
Tue,08 September 2026 (Time 09:31 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 10នាក់)

មន្រ្តីជំនាញ៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ជាកត្តាជួយផ្ដល់នូវសុវត្ថិភាពក្នុងការបើកបរ និងកាត់
បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍

ការយកយានយន្តមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ជាប្រចាំ នឹងផ្ដល់នូវសុវត្ថិភាពក្នុងការបើក
បរ ដែលអាចឱ្យម្ចាស់យានយន្តដឹងពីកំហូច ឬភាពមិនប្រក្រតីរបស់យានយន្ត ដែលនឹងជួយកាត់បន្ថយនូវករណីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវថែមទៀតផង ។

លោក ប៉ែន សូនី ប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឱ្យដឹងថា ចំពោះករណីម្ចាស់យានយន្ត មិនបានយកយានយន្តមកត្រួតពិនិត្យបច្ចេកទេស តាមកាលកំណត់ទេនោះ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវការផាកពិន័យតាមផ្លូវច្បាប់ ដោយក្នុង១ថ្ងៃចំនួន៥០០រៀល គិតចាប់ពីថ្ងៃផុតកំណត់អាណត្តិចាស់។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលជាម្ចាស់យានយន្ត មានការយល់ដឹងច្រើនចំពោះហានិភ័យ នៃការមិនបានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលនៅតែមិនទាន់មានការចូលរួមត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ មានយានយន្តដែលបានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស បានចំនួន ៨ ៩៥៦គ្រឿង លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តទាំងអស់ រួសរាន់យកយានយន្តមកធ្វើការត្រួតពិនិត្យឱ្យបានគ្រាប់គ្នា ដើម្បីបង្ការហានិភ័យនៃការកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ និង ស្របតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា សម្រាប់កាលកំណត់នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សម្រាប់រថយន្តជាលក្ខណៈគ្រួសារ គឺត្រូវអនុវត្តរៀងរាល់២ឆ្នាំម្ដង និងសម្រាប់យានយន្តធ្វើអាជីវកម្ម ត្រូវអនុវត្តរៀងរាល់១ឆ្នាំម្ដង។ ក្នុងនោះ ចំពោះឯកសារវិញ សម្រាប់យានយន្តលើកដំបូងត្រូវភ្ជាប់ជាមួយនូវ៖ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ម្ចាស់យាន,ច្បាប់ថតចម្លងបង្កាន់ដៃពន្ធយានយន្ត ដោយឡែកសម្រាប់យានយន្តតាមកាលកំណត់ ត្រូវភ្ជាប់ជាមួយនូវ៖ ច្បាប់ថតចម្លងបណ្ណសម្គាល់យានយន្ត,ច្បាប់ដើមលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និង ច្បាប់ដើមវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
333 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
2861 នាក់
ខែនេះ :
9566 នាក់
3 ខែនេះ :
33896 នាក់
សរុប :
2092346 នាក់

វីដែអូ